ចំរៀងក្នុងសាច់រឿង ៉កុំចាកចោលអូន​ ដោយ​ ឈន សិរីអនទ្រេ

  1. មិនដែលគិតជីវិតបានជួប  ផ្កាយវង្វេងភពធ្លាក់មកដល់ដី

​​​​                         អូនបន្ទាបខ្លួនបន្ទាបស្នេហ៏ជន្លេនដី ផ្កាយអើយស្រម៉ៃរឺការពិត។

 

  1. ជន្លេននឹងផ្កាយខុសឆ្ងាយពីគ្នា  ខ្លួនបងកំព្រារងារជីវិត

វរមិត្រជាតារារះលើវេហាត្រចង់ អរគុណនួនល្អងអូនភ្ជាប់និស្ស័យ

 

IR.ជន្លេនមានភ័ព្វ​ប្រសព្វតារា  ស្រក់ទឹកនេត្រាព្រោះចិត្តត្រេកអរ

                  តើខ្ងុំសុបិន្តរឺពិតឃើញរូបអូនល្អ អាចភ្លឺកំដរឲ្យេជីវិតមាណព។

 

  1. អរគុណគ្រាប់យ៉ាងអូនបានស្រោចស្រង់​ ជួយស្អំបេះដូងមិនឲ្យកំព្រា

ជាតិនេះបើគ្មានអូនជីវិតលំបាកវទន្មា តែបានពុំងាផ្តល់ភាពកត់ក្តៅ។

​ច្រៀងដោយ   មាស​  សាលី

Advertisements

កុំចាកចោលអូន

(កុំចាកចោលអូន)​ នេះគឺជាសាច់រឿង​​ទី៤​​ របស់ខ្ញុំ ដែលនិងបង្ហោះ ក្នុងពេលឆាប់ៗ​

ជាសាច់រឿង​មានមនោសញ្ចេនា​​​ ហើយក៏ជារឿងមួយ​ក្នុង​ចំណោមរឿងទាំបួន របស់ខ្ញុំ។

នេះជាពាក្យសន្ទា​​ ខ្លះដែលស្ថិតនូវក្នុងសាច់រឿង​​

នាព្រឹកព្រលឹមនៃថៃ្ងដើមសប្តាហ៍។ នៅក្នុងបន្ទប់តុបតែងខ្លួនរបស់អ្នក

នាងមានអ្នកចំាបំរើការយ៉ាងស្វាហាប់ទាន់ចិត្ត។ នៅពេលនោះមាន

ការស្រីម្នាក់ទទួលខុសត្រូវខាងផ្នែកតុបតែងខ្លួន ឲ្យអ្នកនាងកញ្ញ

សុវណ្ណតី ព្រមទាំងអ្នកបំរើការស្រីៗផ្សេង៖

-ការតុបតែងថ្ងៃនេះ​ យើងតុបតែងរបៀបអឺរ៉ុបបែបសីវល័យ តើអ្នកនាង

យល់យ៉ាងម្តេចដែរ?

ស្រីស្រស់ឯក ងាកមើលដងខ្លួន​ ខ្លួនឯងទាំងជ្រួញជញ្ចើម របៀបមិន

ពេញចិត្តនូវអ្វីដែលមេការខាងផ្នែកតុបតែងរៀបចំឲ្យ៖

-តើសមនឹងខ្ញុំទេ?

មេការស្រីនោះបែរទៅយកមួកដែលអំពើស្បែកសត្វ ហើយទើបនិង

ចេញដេញថ្លៃនៅក្នុងទីផ្សារប្រទេសកម្ពុជា យកមកបំពាក់ឲ្យអ្នកនាង

មើល៖

-អ្នកនាងចុះអាមួយនេះវិញ?

សុវណ្ណតី៖យកចេញទៅ ខ្ញុំមិនត្រូវការទេ!

ថារូចសុវណ្ណតីជាស្រីឯកនេះបានយកមួកចេញពីក្បាលបោះចោល

ព្រួសទៅលើសាឡុង ស្របទៅនិងមេការសេងមកដល់ល្មម៖

-អ្នកនាងឆាប់អញ្ជើញទៅ ព្រោះលោកម្ចាស់កំពុងតែរងចាំ។

អ្នកនាងសុវណ្ណតីងាកមកមើលមេការសេងទាំងងើងឆ្ងល់គិតមិនចេញ៖

-ហេតុអ្វីលោកតា ចំាបាច់ណត់ទៅជួរនៅក្រៅផ្ទះអញ្ចឹង!

ថារួចអ្នកនាងដើររើសយកគ្រឿងអលង្ការ ដែលបានរៀបចំទុកជា

ស្រាប់សំរាប់អ្នកនាងស្រស់សោភា យកមកលំអរកាយ៖

-ខ្ញុំយកចិញ្ចៀនមួយនេះ!

នៅពេលនោះពួកអ្នកបំរើ ទាំងអស់ចាំផ្តើមពាក់គ្រឿងអលង្ការ ឲ្យអ្នក

នាងមួយរំពេច៖

-អាត់!អូរ!

នេះជាសំលេងរបស់អ្នកនាងស្រែកយ៉ាងលោនរំពង ដោយសារតែ ដងគៀមសក់ ហើយនិងសក់របស់អ្នកនាង​​ បានជាប់ជំពាក់​ជំពិន​ជាមួយនឹងជញ្ចៀនរបស់មេកា​ធ្វើឲ្យភ្អើលកន្លែងនោះតែម្តង ៖

-ហូរ!ហូរ!សុំទោសអ្នកនាង សុំទោស!សុំទោសអ្នកនាង!

ទឹកមុខរបស់មេការស្រីនេះ ភ័យស្លេកស្លំាងគួរឲ្យអាណិត ហើយមេ

ការទាំងចំាជួយមេការស្រីនោះនំាគ្នាធ្វើភ្នែកស្លឺទាំងហួសចិត្ត រួមទាំងមេការសេងផង ក៏ជ្រួញជញ្ចើមដែរ។

ស្រីឯកសុវណ្ណវតី ងាកក្រោយមកមើលមុខមេការស្រីនោះហើយនិង

ជញ្ចៀនដែលជាប់សក់អប្បាញ់មិញ៖

-ជញ្ចៀនរៀបការមែនទេ?

មេការមិនទាន់និងឆ្លើយផងស្រាប់តែសួរសំនួរមួយ៖

-ប្តីនាង ធ្វើការអ្វីដែលរាល់ថ្ងៃ?

មេការស្រីរូបនេះឆ្លើយទាំងត្រដាក់ត្រដុបហើយ ភ័យញ័រទៀតផង៖

-ចាស៎!ចាស៎!រៀននៅមហាវិទ្យាល័យអ្នកនាង!

ស្រីឯកសុវណ្ណវតី ធ្វើមានទឹកមុខស្មើរ៖

-ជានិស្សិតហេ៎?

ហូ!និស្សិតដូចជាត្រូវការចំណោយជាច្រើនណាស់

តើគេនឹងទៅធ្វើអីទៅណ៎?

ឯកស្រីសុវណ្ណវតីងាកមើលមេការស្រីពីលើដល់ក្រោម៖

-នាងត្រូវខ្ញុំបញ្ឈប់ហើយ!

មេការស្រីនោះលើកដៃសំពះសុំទោសទាំងហួសចិត្ត៖

-ថា មិច អ្នកនាង ហ៎ ហ៎ អី!

នាងសុវណ្ណតីថារួចក៏ដើរចេញទៅវឹងដោយមិនខ្ចីស្តាប់នៅពាក្យទូលសូមរបស់មេការស្រីនោះឡើយ៖

-មិនបាច់មកធ្វើការទៀត!

-អ្នកនាង អ្នកនាង អ្នកនាងស្តាប់ខ្ញុំសិន!

Take a look at this website ::   www.2mywonder.blogspot.com

Love

2PM Photo

SORRY SORRY

Ors Euy Kas – Karona Pich

My Friends